One Fraternity Co. LTD

ក្រុមហ៊ុនរបស់ពួកយើង

​ជា​បុត្រ​ស​ម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ ​វ័ន ម៉រ ​លី​មី​ត​ធី​ត​ ​ក្រុមហ៊ុន​ ​វ័ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ចែកចាយ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​។

អំពីក្រុមហ៊ុន

ក្រុមហ៊ុន​ ​វ័​ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​គឺជា​ក្រុមហ៊ុន​របស់​កូនខ្មែរ​ ​ដែល​មាន​ជំនាញ​លើ​កា​រលក់​ ​ការចែក​ចាយ​ ​និង​ការពង្រីក​ទី​ផ្សារ​នៃ​ផលិតផល​គ្រប់​ប្រភេទ​របស់​អតិថិជន​។​ ​ចាប់តាំង​ពី​បង្កើត​ក្នុង​ឆ្នាំ​២​០​១​០​ ​ក្រុមហ៊ុន​ ​វ័​ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​មាន​បទ​ពិសោធ​ ​និង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​អាជីវកម្ម​ ​អ្នក​លក់ដុំ​ ​អ្នក​លក់រាយ​ ​ភ្នាក់ងារ​លក់​បន្ត​ ​និង​អតិថិជន​ទូទាំង​ប្រទេស​។​ ​ជាមួយនឹង​បណ្តាញ​ចែកចាយ​យ៉ាង​ទូលំទូលាយ​ ​និង​មាន​ជំនាញ​ច្បាស់លាស់​លើ​ការស្រាវជ្រាវ​ ​ការ​វិភាគ​ផ្នែក​ទី​ផ្សារ​ ​ការ​វាយ​តម្លៃ​លើ​តម្រូវ​ការ​អតិថិជន​ ​កា​រលក់​ ​ការពង្រីក​ទី​ផ្សារ​ ​និង​ការចែក​ចាយ​ ​ក្រុមហ៊ុន​ ​​វ័​ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​បង្កើត​យុទ្ធ​សា​ស្រ្ត​ដែល​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ដៃគូ​អាជីវកម្ម​របស់យើង​ ​ដែល​មាន​គោលបំណង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ទី​ផ្សារ​ថ្មី​ ​និង​ទី​ផ្សារ​​​ដែល​មានស្រាប់​ក្នុង​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន​ ​​វ័​ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​រក្សា​រ​នូវ​វប្បធម៌​ដ៏​ថ្លៃថ្លា​ក្នុង​ការ​បម្រើ​ជូន​អតិថិជន​ទៅវិញទៅមក​ ​ដើម្បី​ឈាន​ទៅដល់​ភាព​ជោគជ័យ​។

បេសកម្មរបស់ពួកយើង

ផ្តល់ជូននូវផលិតផល និងសេវាកម្មដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ជីវិតមនុស្ស និងសង្គម។

ទស្សនៈវិស័យ

ក្លាយទៅជា​​ក្រុមហ៊ុន​​ជាតិ​​ដែល​​ត្រូវ​​បាន​​កោត​សរសើរ​​ជាងគេ​។

គុណតម្លៃ

យើង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​បំពេញ​តម្រូវ​ការ​ភាគី​ពាក់ព័ន្ធ​ដោយ​ស្វែងយល់​ពី​តម្រូវ​ការ​របស់​ពួកគេ​ ​និង​ផ្តល់​លទ្ធផល​លើស​ពី​ការ​រំពឹង​ទុក​។

យើង​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ ​និង​ជម្នះ​ឧប​ស​គ​ដើម្បី​សម្រេច​បាន​លទ្ធផល​ជោគជ័យ​។

យើង​អនុវត្ត​ការងារ​ដោយ​ភាព​ស្មោះត្រង់​ ​តម្លា​ភាព​ ​និង​ភាព​ជឿជាក់​ដោយ​គោរព​ផលប្រយោជន៍​រួម​។

យើង​ឲ្យ​តម្លៃ​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​ ​លើកទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា​ ​និង​ចែករំលែក​ការយល់​ដឹង​របស់យើង​។

យើង​ប្រកាន់ខ្ជាប់​នូវ​ភាពជា​ម្ចាស់​លើ​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​ផល​ចំណេញ​របស់​ក្រុមហ៊ុន​ ​និង​ផលប្រយោជន៍​របស់​ប្រជាជន​ ​និង​សង្គមជាតិ​របស់យើង​។

សារពីអគ្គនាយកានៃក្រុមប្រឹក្សាភិបាល

អតិថិជន និងដៃគូអាជីវកម្មជាទីរាប់អាន!

យើង​ជា​ដៃគូ​យុទ្ធ​សា​ស្រ្ត ​ដែល​ជួយ​លោកអ្នក​ក្នុង​ការស្ថាបនា​ស្លាកយីហោ​ ​និង​អាជីវកម្ម​របស់​លោកអ្នក​ឲ្យ​កាន់តែ​ប្រសើរ​។​ ​ចំណុច​ខ្លាំង​ ​និង​ជំនាញ​អស្ចារ្យ​របស់យើង​ ​គឺ​ផ្តោត​សំខាន់​លើ​កា​រលក់​ ​ការចែក​ចាយ​ ​និង​ការពង្រីក​ទី​ផ្សារ​។​ ​ជាមួយនឹង​បេ​សកម្ម​ដ៏​ច្បាស់លាស់​របស់យើង​ ​ក្រុមហ៊ុន​របស់យើង​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​នូវ​ផលិតផល​ ​និង​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​ជីវិត​មនុស្ស​ ​និង​សង្គម​។​ ​ក្រុមហ៊ុន​ ​វ័​ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ផលិត​ ​និង​អ្នកប្រើ​ប្រាស​។​ ​ក្រុម​ការងារ​របស់យើង​ ​ត្រូវ​បាន​បំពាក់បំប៉ន​ផ្នែក​ជំនាញ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដល់​ឥត​ខ្ចោះ​ទៅដល់​អតិថិជន​របស់យើង​។​ ​គ្រប់​ជំហាន​ទាំងអស់​ ​ក្រុម​ការងារ​ដែល​មានការ​លះបង់​ខ្ពស់​ ​និង​បទពិសោធន៍​ធានា​ថា​ផលិតផល​របស់​ដៃគូ​អាជីវកម្ម​របស់យើង​នឹងបាន​ទៅដល់​អ្នកប្រើប្រាស់​របស់​ពួកគាត់​ប្រកបដោយ​ជ័យ​ភាព​ ​និង​ប្រសិទ្ធ​ភាព​បំផុត​។​

ក្រុមហ៊ុន​ ​​វ័​ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​គឺជា​ក្រុមហ៊ុន​ចែកចាយ​ឈាន​មុខ​គេ​ ​ដែល​មាន​បណ្តាញ​ចែកចាយ​ប្រកបដោយ​ភាព​ទុកចិត្ត​គ្របដណ្តប់​ទូទាំង​ប្រទេស​។​ ​ជាង​១​០​ឆ្នាំ​មក​ហើយ​ ​យើង​បាន​បង្កើត​ភាព​ល្បីល្បាញ​ក្នុង​ការពង្រីក​ទី​ផ្សារ​លើ​ស្លាកយីហោ​នាំមុខ​គេ​សម្រាប់​ផលិតផល​ទឹក​ពិសា​ដប​ក្នុង​ប្រទេស​។​ ​លើស​ពី​នេះ​ ​យើង​ក៏បាន​ជួយ​ពង្រីក​វិសាលភាព​ទី​ផ្សារ​ស្លាកយីហោ​មី​កញ្ចប់​ដែល​កំពុង​លេចធ្លោ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ យើង​រក្សា​នូវ​ទំនុក​ចិត្ត​របស់​លោកអ្នក​ដែល​មាន​មកកាន់​ពួកយើង​ ​ហើយ​យើង​មាន​កិតិ្ត​យស​ក្នុង​ការ​ផ្តល់​សេវាកម្ម​ជូន​ក្រុមហ៊ុន​ ​និង​អតិថិជន​របស់​លោកអ្នក​។​ ​យើង​ស្វាគមន៍​ ​និង​លើក​ទឹក​លោកអ្នក​ក្នុង​ការទាក់ទង​ ​និង​ជួប​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ការងារ​របស់យើង​។​

​យើង​រួមគ្នា​ស្វែងរក​ឱកាស​ ​ប្រតិបត្តិការ​ងារ​ដ៏​ល្អ​បំផុត​ ​និង​ផ្តល់​នូវ​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ទៅ​នឹង​តម្រូវ​ការ​អាជីវកម្ម​ ​និង​ការប្រកួតប្រជែង​ទី​ផ្សារ​របស់​លោកអ្នក​។​ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ឥតងាករេ​ក្នុង​ការ​ធ្វើឲ្យ​អាជីវកម្ម​ប្រកបដោយ​សុចរិត​ភាព​ ​យើង​តាំងចិត្ត​យ៉ាង​ពេញលេញ​ដើម្បី​ការ​រីក​ចម្រើន​ជាមួយគ្នា​ស្រប​ពេល​ចូលរួម​ជំរុញ​ទៅដល់​វឌ្ឍនភាព​នៃ​សង្គមជាតិ​។

យើងទន្ទឹងរង់ចាំនឹងកិច្ចសហការជាមួយលោកអ្នក។
ដោយក្តីរាប់អានពីនាងខ្ញុំ!
លោកជំទាវ ជឹង សុគន្ធាវី
អគ្គនាយិកានៃក្រុមប្រឹក្សាភិបាល