One Fraternity Co. LTD
តើលោកអ្នកកំពុងស្វែងរកដៃគូអាជីវកម្មដើម្បីជួយស្ថាបនាស្លាកយីហោរបស់លោកអ្នកមែនឬ? ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី នឹងក្លាយជាជម្រើសល្អបំផុតដើម្បីជួយលោកអ្នកឲ្យសម្រេចគោលបំណងនោះ។ ជាមួយនឹងជំនាញ និងបណ្តាញដ៏ទូលំទូលាយជាមួយតំណាងចែកចាយ និងភ្នាក់ងារលក់បន្តដែលមានស្រាប់ទូទាំងប្រទេស យើងបានស្ថាបនាស្លាកយីហោប្រកបដោយភាពទទួលស្គាល់ និងស្មោះត្រង់លើផលិតផលរបស់លោកអ្នក និងសម្រេចបាននូវទុនទីផ្សារកាន់តែច្រើនសម្រាប់ក្រុមហ៊ុនរបស់លោកអ្នក។ ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី បានជួយពង្រីកទីផ្សារទឹកពិសាវីតាល់ និងមីជាតិ ក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្រ្តទីផ្សារ ដែលផ្តោតលើការពង្រីកទីផ្សារអតិថិជន និងអភិវឌ្ឍន៍ស្លាកយីហោផលិតផលឲ្យមានការទទួលស្គាល់ និងការយល់ដឹង។
ទឹកពិសាវីតាល់ ជាផលិតផលដំបូងគេរបស់ពួកយើង ដែលបានបើកដំណើរការក្នុងឆ្នាំ២០១០។ ចាប់តាំងពីពេលនោះមក ផលិតផលនេះ បានវិវឌ្ឍក្លាយជាស្លាកយីហោផលិតផលទឹកពិសា ដែលមានទំនុកចិត្តលេខ១ និងទទួលបានចំណែកទីផ្សារធំបំផុតក្នុងចំណោមផលិតផលទឹកពិសាក្នុងប្រទេសកម្ពុជា។ ទឹកពិសាវីតាល់ ត្រូវបានមនុស្សរាប់លាននាក់ជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស និងមានលក់នៅគ្របទិសទីក្នុងប្រទេស។
មីជាតិ ជាផលិតផលដែលវិនិយោគដោយកូនខ្មែរ និងជាផលិតផលមីកញ្ចប់ដែលមានរសជាតិដើមបែបខ្មែរដំបូងគេ។ មីជាតិបានបញ្ជ្រៀបចូលក្នុងទីផ្សារប្រទេសកម្ពុជានៅចុងឆ្នាំ២០១៩។ ចាប់តាំងពីបានចាប់ដៃគូជាមួយក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី មីជាតិ ទទួលបានប្រជាប្រិយភាព និងការពេញចិត្តជាបន្តបន្ទាប់ក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុក និងអ្នកនិយមបរិភោគមីកញ្ចប់។ មីជាតិឥឡូវនេះ មានលក់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។