One Fraternity Co. LTD

សេវាកម្ម

ការលក់

អាជីវកម្ម​ជោគជ័យ​ ​សំដៅ​លើ​អ្នកជំនាញ​ក្នុង​ការដោះស្រាយបញ្ហា​ប្រឈម​ផ្នែក​លក់​ដោយ​វិធី​ច្នៃប្រឌិត​។​ ​ក្រុមហ៊ុន​ ​វ័ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​អាច​ជួយ​លោកអ្នក​ដោះស្រាយបញ្ហា​ប្រឈម​នៃ​កា​រលក់​នៅ​ថ្ងៃនេះ​បាន​។​ ​ក្រុម​ការងារ​ផ្នែក​លក់​ដ៏​ស្វាហាប់​របស់យើង​ ​នឹង​ផ្តល់​ជូន​លោកអ្នក​នូវ​ដំណោះស្រាយ​យ៉ាង​សម្បូរ​បែប​ចាប់ពី​ការ​អនុវត្ត​យុទ្ធនាការ​លក់​រហូតដល់​ការ​ធ្វើឲ្យ​កា​រលក់​មានការ​រីក​ចម្រើន​ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ ​និង​មាន​ប្រសិទ្ធ​ភាព​។​ ​ជាមួយនឹង​ក្រុម​ការងារ​ផ្នែក​លក់​ដែល​ផ្តោត​គោលដៅ​ជាចំបង​ ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​ជំនាញ​ឧស្សាហកម្ម​ពិតប្រាកដ​ ​និង​បណ្តាញ​ទំនាក់ទំនង​ដ៏​រឹង​មាំ​ជាមួយ​អតិថិជន​ ​យើង​មានទំនុក​ចិត្ត​យ៉ាង​ពេញលេញ​ថា​ ​លទ្ធផល​ដែល​បាន​កំណត់​ ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​សមស្រប​ទៅតាម​គោលបំណង​នៃ​អាជីវកម្ម​។

ការចែក​ចាយ

​ការចែក​ចាយ​ ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​កា​រលក់​របស់​ក្រុមហ៊ុន​។​ ​ការ​ធ្វើការ​ជាមួយ​ដៃគូ​ចែកចាយ​ដែល​មាន​បទពិសោធន៍​ ​និង​មាន​បណ្តាញ​ចែកចាយ​ស្រាប់​ ​អាច​ធ្វើឲ្យ​ផលិតផល​របស់​លោកអ្នក​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ទី​ផ្សារ​ ​ដែល​ផ្តល់ឲ្យ​លោកអ្នក​នូវ​អត្ថប្រយោជន៍​ប្រកួតប្រជែង​ ​ដូចជា​ ​ការ​ទទួលស្គាល់​លើ​ផលិតផល​ ​ការ​​​ដឹកជញ្ជូន​ទាន់ពេល​វេលា​ ​និង​ប្រសិទ្ធ​ភាព​នៃ​ការ​ចំណាយ​។​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​ចែកចាយ​ ​ក្រុមហ៊ុន​ ​វ័​ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​អាច​បង្កើន​ប្រសិទ្ធ​ភាព​របស់​លោកអ្នក​ ​និង​បង្កើន​ទំហំ​នៃ​ការចែក​ចាយ​របស់​លោកអ្នក​ឈាន​ដល់​ការ​គ្របដណ្តប់​លើ​ភូមិសាស្ត្រ​នៅ​ទូទាំង​ប្រទេស​។​ ​ស្របតាម​ទ​ស្សនៈ​នៃ​ការ​​​ដឹកជញ្ជូន​ ​យើង​សន្សំសំចៃ​ព្រោះ​យើង​ប្រើការ​គ្រប់គ្រង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​ធ្វើឲ្យប្រសើរ​ឡើង​ជាបន្តបន្ទាប់​ដល់​ការ​គ្រប់គ្រង​យានជំនិះ​ ​ការ​គ្រប់គ្រង​សារពើ​ភ័ណ្ឌ ​ការ​គ្រប់គ្រង​ឃ្លាំង​ ​ការ​​​ដឹកជញ្ជូន​ ​និង​ប្រព័ន្ធ​សុវត្ថិភាព​។

ទី​ផ្សារ

ក្រុមហ៊ុន​ ​វ័ន​ ហ្រ្វេ​ត​ធើ​នី​ធី​ ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ទី​ផ្សារ​ ​៣​៦​០​ ​ដឺ​ក្រេ ​ដែល​ជា​វិធី​សា​ស្រ្ត​រួមបញ្ចូល​គ្នា​នូវ​យុទ្ធនាការ​ទាំងអស់​សម្រាប់​ការ​ផ្សព្វផ្សាយ​ផលិតផល​ ​និង​ស្លាកយីហោ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។​ ​ទី​បញ្ចប់​ ​វិធី​សា​ស្រ្ត​របស់យើង​ផ្តោត​លើ​ដឹកជញ្ជូន​ ​ភាព​ស៊ីចង្វាក់គ្នា​ ​និង​ការយល់​ដឹង​អំពី​ផលិតផល​របស់​លោកអ្នក​ក្នុង​ការចែក​ចាយ​តាម​បណ្តាញ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ ​និង​ឌី​ជី​ថល​ ​ដោយ​មិនកំណត់​ថា​អតិថិជន​របស់​អ្នក​នៅ​ទីណា​នោះ​ទេ​ ​ទោះ​នៅ​ក្នុង​ហាង​ ​នៅតាមផ្លូវ​ ​នៅ​លើ​បណ្តាញ​សង្គម​ ​ឬ​វេទិកា​ណាមួយ​ក៏ដោយ​។